(កោះកុង)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ ជំនួយការ សរុបចំនួន១០១នាក់។

លោកនាយសេនាធិការ បានសម្តែងនូវគាវរកិច្ចអរគុណ ចំពោះការខិខំបំពេញការងារកន្លងមកនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច និងបង្ក្រាបបទល្មើសផ្សេង ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែមានភាពកក់ក្តៅ។

នៅក្នុងកិច្ចនេះ ក៏បានមានការលើកឡើងពីរបៀបវរៈចំនួន១២ចំណុច ដោយសំដៅទៅលើការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងវិន័យក្រមសីលធម៌ជាកងទ័ព និងការងារប្រចាំថ្ងៃនៅក្នុងអង្គភាពផងដែរ៕