(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យធ្វើការឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមបន្ទាប់ពីកើតហិង្សានៅក្នុងគ្រួសារ និងយកកាំភ្លើងទៅភ្ជង់បងប្អូន នាម៉ោងជាង៤ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលរការ១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ហ៊ួម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ភ្នាក់ងារ Fresh News ថា មុនឃាត់ខ្លួនបុរសខាងលើរួមជាមួយអាវុធ្លី១ដើមនេះគឺ មានគ្រួសារមួយដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើមានកូនចិញ្ចឹម២នាក់គឺ ជនសង្ស័យ និងម្នាក់ទៀតជាជនរងគ្រោះ ។
ដោយជនរងគ្រោះ និងជនសង្ស័យដែលជាកូនចិញ្ចឹមទាំង២នេះ មានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង។
លោកអធិការរងបានបន្តទៀតថា នៅថ្ងៃកើតហេតុនេះ ជនង្ស័យបានយកប៉ាស្ពរ័មកអោយឪពុក នៅផ្ទះ ពេលឃើញជនសង្ស័យមកផ្ទះជនរងគ្រោះដែលជាកូនចិញ្ចឹមដែលមានការច្រណែនដោយគិតថាឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មានតំលៃឲ្យទៅជនសង្ស័យទៀតហើយក៏កើតចិត្តក្តៅក្រហាយបានជិះម៉ូតូចេញក្រៅនិង ប្រាប់ទៅឪពុកចិញ្ចឹមថា បើេគត្រឡប់មកវិញ ឃើញជនសង្ស័យនៅក្នុងផ្ទះទៀត នោះគេនិងរករឿង ហើយក៏ជិះម៉ូតូចេញទៅ។
លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញក៏ឃើញជនសង្ស័យរួមជាមួយឪពុកកំពុងតែគូសប្លង់ផ្ទះ ក៏កើតក្តៅក្រហាយមែនទែន បានទាត់ធាក់កៅអីដែលនៅក្នុងផ្ទះ ខ្ទាតទៅជិតត្រូវឪពុកចិញ្ចឹមឃើញដូចនោះជនង្ស័យបានចូលទៅឃាត់តែឃាត់មិនស្តាប់ ធ្វើអោយមានការប្រតាយប្រតប់គ្នា រហូតឈានទៅដល់ជនសង្ស័យរត់ទៅដកកាំភ្លើងខ្លីពីក្នុងកាតាប ដើម្បីគំរាមតែមិនទាន់បានគំរាមផងជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចភ្លាមៗនោះសមត្ថកច្ចបានចុះមកធ្វើការឃាត់ខ្លួនជនង្ស័យយកទៅសួរនាំរឿងហិង្សា និងប្រើប្រាស់កាំភ្លើងដោយពុំមានការអនុញ្ញត្តិដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
ជនសង្ស័យដែឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើម ឈ្មោះ សួន រ៉ាសុី អាយុ២២ឆ្នាំ រឺឯជនរងគ្រោះឈ្មោះ ឆន ម៉ារឌី អាយុ២៣ឆ្នាំ ៕