(ភ្នំពេញ)៖ លោក ហ៊ួ រដ្ឋា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយយុវជនបក្សសង្កាត់ស្ទឹងមានជ័យទី១ ចំនួន៥០នាក់ និងណែនាំឱ្យទាក់ទាញយុវជនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីជួបសំណេះសំណាលជាមួយយុវជនគណបក្សសង្កាត់ស្ទឹងមានជ័យទី១ មកពីភូមិទាំង៨ លោក ហ៊ួ រដ្ឋា ដោយលើកយករបៀបវារៈមួយចំនួនរួមមាន៖
*ប្រវត្តិតស៊ូនៃកម្លាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទទួលបាន ជ័យជម្នះច្រើនដំណាក់កាល ដើម្បីកម្ពុជាចាប់តាំងពី១៩៥១ ដល់ ១៩៧៩ និង១៩៧៩ ដល់បច្ចុប្បន្ន។
*សក្តានុពលយុវជនគណបក្សចំពោះគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខ។
*តួនាទីយុវជនក្នុងការទាក់ទាញសមាជិកយុវជនថ្មីៗ បន្ថែម ចូលរួមគណបក្សប្រជាជនកម្ពុជា៕