(កំពង់ឆ្នាំង)៖ លោក អ៊ុក ប្រជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសាមគ្គីមានជ័យ និងប្រជាពលរដ្ឋជាង២០០នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បានចូលរួមធ្វើពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្ស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះ លោក អ៊ុក ប្រជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនដល់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះ លោកក៏បានចូលរួមជាមួយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចែកអំណោយ និងពិនិត្យផ្ទះប្រជាពលរដ្ឋ ដែលខូចខាតដោយសារខ្យល់កន្ទ្រាក់ ចំនួន១១១គ្រួសារ នៅភូមិថ្មី ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ផងដែរ៕