Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ប្រកាសជ្រើសរើសមន្រ្តី បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៧៤១នាក់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី

27-06-2016 17:12

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាស ជ្រើសរើសមន្រ្តី បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៧៤១នាក់ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ផ្សព្វផ្សាយទូលំទូលាយនៅថ្ងៃនេះ។

នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា គ.ជ.ប ត្រូវការជ្រើសរើស មន្រ្តី បុគ្គលិកជាប់កិច្ចសន្យា រយៈពេលខ្លី ចំនួន ៧តំណែង ក្នុងនោះ រួមមានដំណែង ជំនួយការរដ្ឋបាល ជំនួយការគណនេយ្យ ជំនួយការប្រតិបត្តិ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម អ្នកបច្ចេកទេសកុំព្យួទ័រ លេខាធិការ និងគ្រូបង្ហាត់(ក្នុងមួយក្រុង ស្រុក ខណ្ឌជ្រើសរើស ៣នាក់)។

សូមបញ្ជាក់ថា គ.ជ.ប ចាប់ផ្តើមទទួលពាក្យ ពីថ្ងៃទី០៦ ខែកក្កដា  និងឈប់ទទួលពាក្យនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

នាថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើស មន្ដ្រីបុគ្គលិក ជាប់កិច្ចសន្យារយៈពេលខ្លី ១៦៨នាក់ម្តងរួចមកហើយ ដើម្បីបម្រើការ សម្រាប់ ការចុះឈ្មោះបោះឆ្នោតនេះដែរ៕

ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖