(ព្រះសីហនុ)៖ សាខាកបាទក្រមហកម្ពុជាខេត្តព្រះសីហនុ បានបន្តនាំយកអំណោយស័ង្កសី ដែលបានមកពីសប្បុរសជនទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដួលលំផ្ទះ និងរបើកដំបូលផ្ទះ ដែលពុំទាន់មានលទ្ធភាពជួសជុលផ្ទះឡើងវិញ ចំនួន១២គ្រួសាររងគ្រោះ ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស័ង្កសីនេះក្រោយទទួលបានពីសប្បុរសជន ត្រូវបានលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក សាន់ បូរិទ្ធិ នាយករងសាខា, លោកស្រី វាល់ ច័ន្ទវលក្ខណ៍ សមាជិកាគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក អ៉ី ធារិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ ព្រមទាំងមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត។

ក្នុងឱកាសនោះ លោកស្រី វាល់ ច័ន្ទវលក្ខណ៍ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកស្រីអំពាវនាវដល់គ្រួសារទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣ការពារ និង៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋដែលទទួលបានសម្ភាររួមមាន៖

*ទី១៖ ឈ្មោះ យ៉ង ស៊ីបូ ភេទប្រុស ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី២៖ ឈ្មោះ ស៊ិម រីយ៉ា ភេទស្រី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី៣៖ ឈ្មោះ ហាប់ លើ ភេទប្រុស ស្ថិតនៅភូមិព្រេកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី៤៖ ឈ្មោះ ស៊ិម ខ្មៅ ភេទស្រី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន១០សន្លឹក
*ទី៥៖ ឈ្មោះ អូន វី ភេទប្រុស ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី៦៖ ឈ្មោះ ខឿន សារ៉េត ភេទប្រុស ស្ថិតនៅភូមិព្រេកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន១៥សន្លឹក
*ទី៧៖ ឈ្មោះ ផា ជឿន ភេទប្រុស ស្ថិតនៅភូមិព្រេកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី៨៖ ឈ្មោះ ផា ផៃ ភេទប្រុស ស្ថិតនៅភូមិព្រែកតាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២៥សន្លឹក
*ទី៩៖ ឈ្មោះ ផា ផាន ភេទប្រុស ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន២០សន្លឹក
*ទី១០៖ ឈ្មោះ សែត ស្រីនាង ភេទស្រី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន១៥សន្លឹក
*ទី១១៖ ឈ្មោះ ផេង សាន្ត ភេទប្រុស ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន៣០សន្លឹក
*ទី១២៖ ឈ្មោះ ឡើ សុះ ភេទស្រី ស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ទទួលបានស័ង្កសី ចំនួន១៥សន្លឹក។

សូមបញ្ជាក់ថា អំណោយជាស័ង្កសី ចំនួន២,០០០សន្លឹក ដែលបានមកពីសប្បុរសជន កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សាខាបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលពុំមានលទ្ធភាពជួសជុលផ្ទះឡើងវិញ មានចំនួន៦៩គ្រួសារ ស្មើនឹង៩ភូមិ ស្ថិតនៅក្នុងឃុំចំនួន៥ ក្នុងស្រុកព្រៃនប់៕