(ភ្នំពេញ)៖ នៅមុននេះបន្តិចអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងថា៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១៦៖០៤នាទី មានភ្លៀងធ្លាក់ច្រើនលាយឡំ នឹងខ្យល់បក់បោកខ្លាំង បណ្តាលឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន៦ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F4) នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេសទេស អគ្គិសនីកម្ពុជា EDC កំពុងជួសជុលដាំបង្គោលថ្មី រៀបចំខ្សែបណ្តាញដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អគ្គិសនីកម្ពុជា សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕