(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិរងបាលខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកប្រាសាទបល្ល័ង្កចំនួន ២រូប និងដោយមានការចូលរួមពីលោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។

តាមប្រកាសលេខ ០៦៤ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន២រូប ចូលកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ករួមមាន៖ ១៖សម្រេចតែងតាំងលោក សេង សារ៉ាត តំឡើងឋានន្តរស័ក្តិអនុមន្រ្តីលេខ២ តែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកប្រសាទបល្ល័ង្ក ២៖តែងតាំងលោក សេង សំអាង នាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក។

ថ្លែងនាឱកាសនោះលោក ជា វ៉ាន់ចាន់ ក៏បានជំរុញដល់មន្ត្រីកាន់តំណែងថ្មី ខិតខំអភិវឌ្ឍឃុំសង្កាត់ ក៏សាងសមិទ្ធផលថ្មីៗ នៅក្នុងមូលដ្ឋាន ពិសេសការផ្តល់សេវារដ្ឋបាលសាធាររណៈនៅតាមឃុំនីមួយៗ ដែលរដ្ឋបាលខេត្តបានដាក់ឱ្យដំណើការ។ ទន្ទឹមនោះយើងក៏មានការប្រឡងប្រណាំងការបម្រើសេវាសាធារណៈនៅតាមឃុំសង្កាត់ទាំងអស់ក្នុង ខេត្តកំពង់ធំ ដើម្បីឱ្យការប្រឡងប្រណាំងឃុំ សង្កាត់ទទួលបានលទ្ធផលល្អនោះ គឺមន្ត្រីចុះទៅបម្រើសេវានៅតាមខ្នងផ្ទះប្រជាពលរដ្ឋដូចជា ការជួយសម្រួលសំបុត្រ មរណភាព សំបុត្រកំណើត និងសំបុត្រអាពាហពិពាហ៍ជាដើម។

លោក ជា វ៉ាន់ចាន់ បានធ្វើការណែនាំលោកអភិបាលរងស្រុកទាំង២ ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាន នាពេលកន្លងមក ខិតខំធ្វើយ៉ាងណាជួយសម្រួលពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូល ដ្ឋានស្របតាមរគោល នយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

លោកបានសាទរលោកអភិបាលរងស្រុកទាំង២រូប ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងស្រុក នាពេលនេះ។ រាជរដ្ឋាភិបាលបង្កើនគណៈអភិបាល នាយករដ្ឋបាលរាជធានីខេត្ត គណៈអភិបាលក្រុងស្រុក និងនាយករដ្ឋបាលក្រុង ស្រុក ដែលជាតម្រូវការចាំបាច់ នៅមូលដ្ឋាន និងបានថ្លែងការកោតសរសើរការបេ្តជ្ញាចិត្តរបស់លោកអភិបាលរងស្រុកថ្មី ស្របតាមទំហំការងារនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល។

ម្យ៉ាងទៀតដើម្បីរួមគ្នាសម្រេចចិត្តបម្រើផលប្រយោជនជាតិ និងផ្តល់ធាតុចូលនៃការគិតពិចារណាគ្រប់ជ្រុងជ្រោយ នេះជាការសម្រេចចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់ គ្រងសុខដុមរមនីយកម្មដឹកនាំទទូលបានផ្លែផ្កា ប្រកបដោយសមធម៌ សុំឱ្យគណៈអភិបាល ស្រុកត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាពក្នុងស្រុកប្រាសាទបល្ល័ង្ក មានការងារច្រើនត្រូវដោះស្រាយ។ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេស លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ក្នុងភូមិសាស្ត្រ កុំឱ្យកើតមានឡើងសាជាថ្មី ព្រោះល្បែងស៊ីសង វាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្ករអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

នាឱកាសនោះដែរលោក សេង សារ៉ាត អភិបាលរងស្រុកប្រាសាទបល្ល័ង្ក ដែលទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចជា៖

១៖ គោរពអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គិតយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ។ ២៖ សាមគ្គីផ្ទៃក្នុងសហការជាមួយក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ និងប្រកបដោយតម្លាភាព។
៣៖ ខិតខំប្រឹងប្រែងបម្រើដោយស្មោះអស់ពីកម្លាំងកាយ ចិត្តក្នុងការបំពេញការងារជូនអង្គភាពឱ្យ ទទួលបានលទ្ធផលផ្លែផ្កា។
៤៖ ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញស្រុកឱ្យបានល្អ។
៥៖ ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ក្នុងការបម្រើ ប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយ-ចិត្ត និងកម្លាំងប្រាជ្ញា-ស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវ ភាពរស់ នៅឱ្យមានភាពល្អប្រសើរ។
៦៖ អនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ៕