(បាត់ដំបង)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យសំណេីរដ្ឋបាលខេត្តស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។
ការចុះដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យសំណេីរដ្ឋបាលខេត្តស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់ភារកិច្ចដូចគ្នា នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បន្ទាយមានជ័យ ដែលជាខេត្តជាប់បឹងទន្លេសាប៕