Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រូពេទ្យកូរ៉េ សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

27-06-2016 15:59

(ភ្នំពេញ)៖ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) សហការជាមួយ មូលនិធិសុខមាលភាពសង្គមកូរ៉េ និងសមាគមន៍គ្រូពេទ្យមនុស្សធម៌អន្តរជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋ​ខ្មែរដោយឥតគិតថ្លៃ។

ការព្យាបាលនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង​មន្ទីរពេទ្យរបស់វិទ្យាស្ថានផ្ទាល់ ដែលមានប្រជាពលរដ្ឋ មកសេវាព្យាបាលប្រមាណជាង៦០០នាក់ ហើយប្រភេទជំងឺដែលក្រុមគ្រូពេទ្យព្យាបាល រួមមានប្រភេទជំងឺទូទៅ ជំងឺត្រចៀក ច្រមុះ បំពង់ក ជាដើម។

ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលសមាគមមកពីប្រទេសកូរ៉េ ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ នេះសបញ្ជាក់ឲ្យឃើញថា យើងមានសហប្រតិបត្តការដ៏ល្អប្រសើរ ផ្នែកសុខាភិបាល​រវាង សាធារណៈរដ្ឋកូរ៉េ និងកម្ពុជា៕