(សៀមរាប)៖ ប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំណើរទស្សនកិច្ច ការផ្លាស់ប្តូរយុវជន អាស៊ាន-ចិន លើកទី២ នៅទីក្រុងទឹកដីអង្គរ ក្នុងខេត្តសៀមរាប ដែលបានធ្វើឡើងក្រោមវត្តមានលោកស្រី សឿង រ័ត្នថាវី រដ្ឋលេខាធិការក្រសួងការបរទេស លោក ស សុខា តំណាងរាស្រ្ត និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រៃវែង ថ្នាក់ដឹកនាំ ព្រមទាំងក្រុមយុវជននៃប្រទេសសមាជិកអាស៊ាន និងចិនជាច្រើននាក់ផ្សេងទៀតផងដែរ ដែលផ្តោតសំខាន់លើការអប់រំ និងភាពជាអ្នកដឹកនាំ។
នៅក្នុងឱកាសនោះលោក ស សុខា បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា ប្រទេសកម្ពុជា បានរៀបចំក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីពិភាក្សា និងផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមមាន ការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងយុវជន, ការទំនាក់ទំនងល្អពីបណ្តាប្រទេស ទាំង១១ ក្នុងអាស៊ាន, ការផ្លាស់ប្តូអរិយធម៌ និងវប្បធម៌ រវាងប្រទេសទាំង១១, ការពង្រឹងពង្រីកវិសាលភាព នៃការងារទំនាក់ទំនងយុវជន, ភាពទទួលខុសត្រូវក្នុងនាមយុវជន ត្រូវហ៊ានប្រឈម និងការពិត, មានទំនាក់ទំនង និងប្រាស្រ័យខាងផ្នែកភាសារបរទេស, មិនប្រកាន់ជាតិសាសន៍, ដំណោះស្រាយការងារចំពោះមុខ, គាំទ្រនូវសកម្មភាពការងាររបស់យុវជន និងសិល្បះនៃការចែករំលែករវាងក្រុមការងារ និងក្រុមការងារ៕