Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងលាយខ្យល់កន្រ្តាក់យ៉ាងខ្លាំង នៅរាជធានីភ្នំពេញ នារសៀលថ្ងៃនេះ បណ្តាលឲ្យរលំផ្ទាំងប៉ាណូ រលំដើម សង្កត់ម៉ូតូ និងមនុស្សរងរបួស២នាក់

27-06-2016 15:37

(ភ្នំពេញ)៖ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ដែលហៅថា ខ្យល់កន្រ្តាក់ ដែលបាន និងកំពុងកើតមានឡើង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរលំដើមឈើ រលំផ្ទាំងប៉ាណូ សង្កត់ម៉ូតូ និងមនុស្សចំនួន២នាក់រងរបួសផងដែរ។

មន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង ដោយសារតែមានខ្យល់យ៉ាងខ្លាំង លាយជាមួយភ្លៀងនៅរសៀលថ្ងៃនេះ។

អភិបាលខណ្ឌដូនពេញលោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសន្តិសុខ និងអាជ្ញាធរចេញជួយអន្តរាគមន៍ភ្លាមៗ ហើយមិនត្រូវនៅក្រោមដើមឈើនោះទេ៕