(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ សាទ្ធ បញ្ញាលក្ខណ៍ ត្រូវបានសម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាទីប្រឹក្សាផ្ទាល់ និងផ្តល់គោរម្យងារជា «ធម្មលក្ខិណាបញ្ញាសុទ្ធិសាធមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍»

ខ្ញុំព្រះករុណាខ្ញុំម្ចាស់សូមលំអោនកាយ ក្រាបថ្វាយបង្គំ បួងសួងដល់វត្ថុស័ក្តិសិទ្ធលើលោក បារមីព្រះស្វេតឆ័ត្រ បារមីព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមតាមថែរក្សា សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ មាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាជាអង្វែងតរៀងទៅ។

សូមមានព្រះរាជសុខភាពល្អ មាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាជាអង្វែងតរៀងទៅ៕