(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ បានចេញប្រកាសតែងតាំង លោក ខេង សារ៉ាត ជាប្រធានមន្ទីរស្ដីទី នៃមន្ទីរផែនការខេត្តរតនគិរី ជំនួសលោក ខេង វុទ្ធី ដែលត្រូវផ្ទេរភារកិច្ច។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

សូមជម្រាបថា លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានសម្រេចផ្ទេរលោក ខេង វុទ្ធី មានតួនាទីជាទីប្រឹក្សាក្រសួងផែនការ និងជាប្រធានមន្ទីរផែនការខេត្តរតនគិរី។ តាមរយៈសេចក្តីសម្រេចទេសរដ្ឋមន្ដ្រី ឆាយ ថន បានអនុញ្ញាតឲ្យលោក ខេង វុទ្ធី មកបម្រើការងារនៅទីស្តីការក្រសួងវិញ ដោយចាត់ឲ្យទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ៕