(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានចេញប្រកាសអន្តរក្រសួងមួយ ស្តីពីការកែសម្រួល តួនាទី និងការទទួលខុសត្រូវរបស់ រដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី។
នៅក្នុងប្រកាសអន្តរក្រសួង បានបញ្ជាក់ថា មេឃុំ ចៅសង្កាត់ ជាអ្នកបញ្ជាក់លើលិខិតសញ្ញាផ្សេងៗ ដូចជា លិខិតលក់ផ្តាច់ អំណោយផ្តាច់ កិច្ចសន្យាបញ្ចាំ ដាក់ធានា ហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង កិច្ចសន្យាបង្កើតសេវភាព ផលុបភោគ អាស្រ័យលើការព្រមព្រៀង របស់គូភាគី។ ក្នុងការបញ្ជាក់ មេឃុំ ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើ អត្តសញ្ញាណអចលនវត្ថុ ដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យា និងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យា៕
ខាងក្រោមនេះ គឺជាប្រកាសអន្តរក្រសួង ដែលមានខ្លឹមសារទាំងស្រុង៖