(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជូនជនសង្ស័យ៤នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖
ទី១៖ ឈ្មោះ ផូ ស៊ុនវ៉ា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២៖ ឈ្មោះ ហ្វឿង ទុនអាញ់ អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៣៖ ឈ្មោះ ង្វៀង វ៉ាន់ណាញ់ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
និងទី៤៖ ឈ្មោះ ង្វៀង ទឹងអាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន១៥កញ្ចប់ មានទម្ងន់ ៥,៧៥ (គិតទាំងសបកវេចខ្ចប់) ម្សៅម៉ត់ពណ៌ពណ៌សសង្ស័យគ្រឿងញៀនចំនួន៣កញ្ចប់មានទម្ងន់ ១,៩៤ (គិតទាំងសំបកវេចខ្ចប់)ថ្នាំពណ៌ផ្កាឈូកសង្ស័យគ្រឿងញៀនចំនួន ០១កញ្ចប់ មានទម្ងន់ ០,៣៦ (គិតទាំងសំបកវេចខ្ចប់)ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន៨គ្រាប់មានទម្ងន់ ៥,៧៥ (គិតទាំងសំបកវេចខ្ចប់) និងទូរស័ព្ទដៃចំនួន៥ គ្រឿង។
មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីក្រុង ហេង ហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់មកសាកសួរព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំផងដែរ៕