(អាមេរិក)៖ ឆ្នាំ១៩៦៦ ជាឆ្នាំដ៏ពិសេសមួយ ក្នុងប្រវត្តិសាស្រ្តប្រណាំងរថយន្តរបស់ក្រុមហ៊ុន Ford។ នៅឆ្នាំនោះរថយន្ត Ford GT បានទទួល ជ័យជនះ ដោយទទួលបានតំណែងលេខ ១-២-៣ នៅក្នុងការព្រឹតិ្តការណ៍ប្រណាំង រថយន្តដ៏អស្ចារ្យរបស់ Le Mans មិនតែប៉ុណ្ណោះ នៅឆ្នាំ ១៩៦៧ ឆ្នាំ១៩៦៨ ឆ្នាំ១៩៦៩ Ford GT នៅតែបន្តទទួលបានជ័យជនះ នៅក្នុងព្រឹតិ្តការណ៍ ប្រណាំងរថយន្តដដែលនេះ ជាបន្ទបន្ទាប់។
នៅក្នុងអំឡុងពេលដែលប្រារព្ធ កម្មវិធីកេរ្តិ៍ដំណែល របស់ក្រុមហ៊ុនហ្វដ នៅក្នុងខែមិថុនានេះផងដែរ វាគឺជាឧកាសដ៏ល្អមួយដើម្បីយល់ បន្ថែមទៀត អំពីទំនាក់ទំនងរវាងក្រុមហ៊ុន Ford និងការប្រណាំងរថយន្ត ក៏ដូចជាដើមកំណើតរបស់ក្រុមហ៊ុន Ford និងកត្តាដែលជំរុញ ឲ្យមានការវិវត្តន៍ រហូតដល់សព្វថ្ងៃនេះ។
នៅក្នុងឆ្នាំនេះផងដែរ កម្មវិធីកេរ្តិ៍ដំណែលរបស់ក្រុមហ៊ុន Ford និងការប្រណាំងរថយន្តត្រូវបានផ្សារភ្ជាប់ ដោយសារ រថយន្ត Ford GT ទាំងបួនម៉ូដែល បានជាប់ឈ្មោះនៅក្នុងបញ្ជីរបស់ Le Mans 24 Hour សម្រាប់ឆ្នាំ 2016 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ និង ១៩ ខែមិថុនា។ បន្ទាប់ពីការរងចាំដ៏សែនយូរ ទីបំផុត Ford GT បានត្រលប់មកចូលរួម ក្នុងការប្រណាំងរថយន្ត Le Mans ម្ដងទៀតហើយ។ តោះនាំគ្នាទៅមើលរថយន្ត ថាតើរថយន្ត Ford GT ដែលបំពាក់ដោយម៉ាស៊ីន Ecoboost នេះមានលក្ខណៈខុសពី ម៉ាស៊ីនធម្មតាដូចម្ដេចខ្លះ?
ដើមកំណើតរបស់រថយន្ត Ford GT
បើយោងតាមការបញ្ជាក់របស់ លោក Bill Ford ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor Company បានឲ្យដឹងថា «នៅពេលដែល Ford GT40 បានចូលរួមការប្រកួត Le Mans នៅក្នុងឆ្នាំ១៩៦០ ខណៈនោះដែរ លោក Henry Ford II បានបញ្ជាក់ឲ្យពិភលោក បានដឹងថារថយន្ត Ford ក៏អាចយកឈ្នះរថយន្តប្រណាំង លំដាប់ពិភពលោកដែរ»។
លោកបន្តទៀតថា៖ «ពួកយើងនៅតែមានមោទនភាព ដែលបានឈ្នះការប្រកួតដ៏អស្ចារ្យនេះ ដល់ទៅបួនឆ្នាំជាប់គ្នា ទាំងនេះគឺជាកាតាលីករ ដ៏សំខាន់ នៅពីក្រោយការផលិតរថយន្ត Ford GT ហើយទាំងនេះ នៅតែជាកត្តាសំខាន់ ដែលតែងតែនាំពួកយើងឆ្ពោះទៅមុខជានិច្ច។
រថយន្ត Ford GT ស៊េរីថ្មីគឺជាសមិទ្ធិផល កំពូលរបស់ Ford Performance។ ជាមួយនឹងការរចនារូបរាង ខាងក្រៅតាមបែប aerodynamics តួថយន្តបំពាក់ដោយដែក carbon fiber ដែលស្រាលនិងស្វិតជាងដែកធម្មតា និងបំពាក់ដោយម៉ាស៊ីន Ecoboost ដែលមានកម្លាំងខ្លាំង រថយន្ត Ford GT នេះគឺជាដៃគូរប្រកួតប្រជែងដ៏ខ្លាំងក្លា របស់រថយន្តប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើទីលានប្រណាំងរថយន្តផងដែរ។
បំពាក់ដោយប្រភេទម៉ាស៊ីន Ecoboost ដែលមានអនុភាពលើសគេ
ក្រុមហ៊ុន Ford បានចាប់ផ្ដើមផលិតរថយន្តប្រណាំង តាំងពីកំឡុងឆ្នាំ ១៩៦០ មកម្ល៉េះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបាននាំមកនូវភាព ជោគជ័យ ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃម៉ាស៊ីន Ecoboost។ រថយន្ត Ford GT បួន Models ខុសៗគ្នាដែលបានជ្រើសរើស សម្រាប់ការប្រណាំងរថយន្ត Le Mans នៅក្នុងខែមិថុនា ពាក់ស្លាកលេខ ៦៦, ៦៧, ៦៨ និង ៦៩។ រថយន្ត Ford GT នេះបានឆ្លងកាត់ការ រចនានិងការធ្វើតេស្តយ៉ាងផ្ចិតផ្ចង់ និងមានបំពាក់ដោយម៉ាស៊ីន Ecoboost 3.5 V6 ដែលជាប្រភេទម៉ាស៊ីន Ecoboost ដែលមានអនុភាព លើសគេ។
តូចតែកម្លាំងខ្លាំង
ម៉ាស៊ីន EcoBoost មានកម្លាំងខ្លាំង ស៊ីប្រេងតិចនិងការពារបរិស្ថានផងដែរ បើប្រៀបធៀបទៅនឹងម៉ាស៊ីនធម្មតា។ ម៉ាស៊ីន EcoBoost ត្រូវបាន បង្ហាញដំបូងកាលពីឆ្នាំ ២០០៩ ហើយចាប់តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ចំនួនលក់របស់រថយន្តដែលប្រើម៉ាស៊ីន Ecoboost បានកើនឡើងរហូតដល់ ប្រាំលានគ្រឿងទូទាំងពិភពលោក។
នៅតំបន់អាស៊ីប៉ាស៊ីហ្វិច តម្រូវការសម្រាប់ម៉ាស៊ីន EcoBoost បានកើនឡើងជាលំដាប់ ហើយក្រុមហ៊ុន Ford ក៏បានបន្តផលិតនូវរថយន្ត ដែលស៊ីប្រេងតិច ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនផងដែរ៕