Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា

27-06-2016 11:15

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តទៅលើរបៀបវារៈមួយចំនួន ដើម្បីលើកយកទៅបញ្ចូលក្នុងរបៀបវារៈ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ។

បើតាមលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ក៏បានឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ក៏បានពិភាក្សាទៅលើអវត្តមាន របស់តំណាងរាស្រ្តមួយចំនួន ដែលមិនបានចូលបំពេញការងារ ប៉ុន្តែនៅបន្តបើកប្រាក់បៀវត្សរ៍ និង ប្រាក់បំណាច់ផ្សេងៗ រួមទាំងការប្រើប្រាស់មធ្យោបាយ របស់រដ្ឋសភាផងដែរ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាសិក្សា ពិចារណាលើកករណីនេះ ព្រមទាំងពិនិត្យដាក់វិន័យចំពោះតំណាងរាស្រ្ត ដែលមិនមកបំពេញការងារ ទៅតាមបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភាផងដែរ។

ខាងក្រោមជាលទ្ធផល នៃកិច្ចប្រជុំ ដែលបានផ្សព្វផ្សាយ ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា៖