Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីសម្តេច ហេង សំរិន

27-06-2016 08:51

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៩៖០០​ព្រឹក រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក្រោមអធិបតីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានេះ ដើម្បីពិនិត្យលើសំណើសុំបញ្ចូលនៅក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ខាងមុខនេះ៕