(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS៖

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នមិនមានកន្លែងអប់រំក្រោមអគារបាក់បែកទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនបានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ។ ខុសត្រង់ថា ការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះ បានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថាមិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះទទួលបានការបណ្តុះបណ្តាលពីក្រោមដំបូលសាលារបស់កម្ពុជា ប៉ុន្តែគេបែរជាមើលស្រាលគុណភាពអប់រំនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំទេ កម្ពុជានឹងជួបបញ្ហាផ្តល់ការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត។
សម្តេចតេជោ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងពលកម្ម ដែលគ្មានជំនាញវិជ្ជាជីវៈ មិនអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះមិនអាចទទួលបានដូចការបញ្ចូលឈាមនោះឡើយ គឺទាមទារឱ្យមានការប្រឹងប្រែងរៀនសូត្រ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីឱ្យចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅថ្ងៃទី២៥ ខែមករា។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរួមគ្នារៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕