(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៥៤,៨៩០នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៣,៧៩២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥០,០៨៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៧,៦៣៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣០,៥៦៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៩២,៨០៨នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,៤៧៩,៧៩៥នាក់, ដូសទី៤ចំនួន ៤,៨៧៧,៣១៧នាក់, ដូសទី៥ចំនួន ១,៤០១,៩៦៧នាក់ និងដូសទី៦ ចំនួន ៥៣,៧១៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕