(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាមេរិក រួមគ្នាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺវះកាត់លើជំងឺសំខាន់ៗមួយចំនួន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

បើតាមការជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ជំងឺដែលនឹងត្រូវពិនិត្យ ពិគ្រោះ និងព្យាបាលនាពេលនេះមានដូចជា ការវះកាត់ដោយឆ្លុះឡាប៉ារ៉ូស្កូបពិច វះកាត់ពោះវៀន ឫសដូងបាត បូសន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ និងមុខមាត់។

ការពិនិត្យ ពិគ្រោះ និងព្យាបាលនេះ នឹងប្រព្រឹត្តទៅនៅបន្ទប់ពិគ្រោះជំងឺក្រៅ។ ពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១៖៣០នាទី ហើយពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៥៕