(ឧត្តរមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានហៅ ឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម សួរនាំពាក់ព័ន្ទបទក្លែងឯកសណ្ឋានអាវុធហត្ថ ក្លែងឯកសារសាធារណៈ។

មន្រ្តីអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា វត្ថុតាងដែលចាប់បានរួមមាន៖

១- សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
២- អាវអាវុធហត្ថត្រេអ៊ីដៃវែង ចំនួន ០១
៣- ខោអាវុធហត្ថប្រយុទ្ធ ចំនួន ០១ កំប្លេ
៤- ខោអាវុធហត្ថត្រេអ៊ី ចំនួន ០១
៥- អាវយឺត អ.ហ ដៃវែង ចំនួន ០២
៦- ស្បែកជើងកវែង ចំនួន ០១គូរ
៧- ស្បែកជើងប៊ូ ចំនួន ០១គូរ
៨- ខ្សែក្រវ៉ាត់ អ.ហ ចំនួន ០១
៩- ម៉ាស អ.ហ ចំនួន ០១
១០- ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ០១
១១- ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង
១២- កាបូបដៃពណ៌ខ្មៅ ចំនួន ០១
១៣- ស៊ីមទូរស័ព្ទចំនួន ០២ (០៨៨ ៧៧ ៦៦ ៦៩៥,០៩៦២៨១៧៧៨៥)
១៤- កិច្ចសន្យាស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចំការកៅស៊ូ ឡាបានសៀកចំនួន ០១ច្បាប់។

បច្ចុប្បន្នកម្លាំងជំនាញ បានឃាត់ខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី៕