(ព្រៃវែង)៖ លោក នេត វត្ថា ប្រធានក្រុមការងារចុះជួយ ឃុំថ្មពូន ស្រុកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំសហការី នាំយកថវិកា មូលនិធិរបស់សម្តេចក្រឡាហោម ស ខេង យកទៅចែកជូនប្រជាពលរដ្ឋ រួមមានស្រ្តីឆ្លងទន្លេ និងគ្រួសារមរណ ជាង២៤លានរៀល។
ប្រជាពលរដ្ឋ ជាស្រ្តីឆ្លងទន្លេ មានចំនួន១១០នាក់ ដោយឡែក គ្រួសារមរណមានចំនួន១៣នាក់ ដែលមួយគ្រួសារទទួលបាន២០មឺុនរៀល ដូច្នេះសរុបថវិកាទាំងអស់ មានចំនួន២៤, ៦០០,០០០រៀល។
ជាមួយគ្នានេះក្រុមការងារ បានចុះទៅកែសម្រួលស្លាកគណបក្សថ្មី ក្នុងឃុំថ្មពូនដែលមានទំហ៊ុ ១,៩៧×២,៥០ ម៉ែត្រចំនួន២ផ្ទាំង នៅមុខស្នាក់ការបក្សឃុំផងដែរ។