(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌឫស្សីកែវ លោកចៅសង្កាត់ ព្រមទាំងមន្ត្រីយុវជន កាកបាទក្រហម ស.ស.យ.ក និង អ.ម.ត នាថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៦នេះ បានចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧប ភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងរដូវបួសដែលកំពុងមានជីវភាពខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃចំនួនប្រមាណជា១០០គ្រួសារ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ទី១ ខណ្ឌឫស្សីកែវ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ជា ពិសី បានពាំនាំនូវប្រ សាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនខ្មែរឥស្លាម នារដូវបួសឲ្យចេះថែទាំសុខភាពរបស់ខ្លួននិងប្រកបរបរដោយសុច្ចរិត។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះអំណោយដែល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវនាំយកមកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន១០០គ្រួសារ នាខណៈនេះរួមមាន អង្ករ៥០០គីឡូក្រាម ទឹកត្រី១០០ដប ទឹកស៊ីអ៊ីវ១០០ដប ស្កស១០០ គីឡូក្រាម និងមីចំនួន៤០០កញ្ចប់ ។
ជាមួយគ្នានោះ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវវិញ ដែលមាន លោកស្រី អាន ផល្លា ជាប្រធាន បានចូលរួមឧបត្ថម្ភ នូវក្រណាត់ចំនួន៥០ដុំ ជូនដល់បងប្អូនខ្មែរឥស្លាម ចំនួន១០០គ្រួសារផងដែរ៕