ការបំផ្ទុះនិងបាញ់ប្រហារក្នុងសណ្ឋាគារធំមួយ នៅសូម៉ាលី ជាស្នាដៃរបស់ ISIS បណ្តាលឲ្យមនុស្សស្លាប់និងរបួស៤០នាក់
26-06-2016 20:13
(សូម៉ាលី)៖ ក្រុមភេរវករលំដាប់ទីមួយរបស់អន្តរជាតិ ISIS បានអះអាងថា សម្ព័ន្ធរបស់ខ្លួននៅក្នុង ប្រទេសសូម៉ាលី គឺ Al shabaab ជាក្រុមដែលបានបំផ្ទុះគ្រាប់បែក និងវាយប្រហារដោយ គ្រាប់កាំភ្លើងទៅក្នុងសណ្ឋាគារដ៏ធំមួយនៃរដ្ឋធានី Mogadishu កាលពីយប់ថ្ងៃសៅរ៍ បានបណ្តាល ឲ្យមនុស្ស ១៥នាក់ស្លាប់ និង ២៥នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ក្រោយពីបើកការវាយប្រហារនោះ ពួកសកម្មប្រយុទ្ធ ៣នាក់ ត្រូវបានកងកម្លាំងរដ្ឋាភិបាលបាញ់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ថា មនុស្សស្លាប់ និងរងរបួសនោះ ជាជនបរទេស ឬក៏មន្ត្រីសំខាន់ៗណាមួយ របស់រដ្ឋាភិបាលនៅឡើយទេ៕