(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត សាយ គឹមអន បានសម្តែងនូវអំណរសាទរយ៉ាង ស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមបណ្ឌិត អេង ចំរើន ក្នុងឱកាសទទួល បានសញ្ញាប័ត្របណ្ឌិតកិត្តិយសវិទ្យាសាស្ត្រសេដ្ឋកិច្ច និងយោបាយ ពីសកលវិទ្យាល័យ Morality របស់សហរដ្ឋអាមេរិក។

ឧកញ៉ាបណ្ឌិត សាយ គឹមអន បានចាត់ទុកការទទួលបានសញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់ឯកឧត្តមបណ្ឌិត អេង ចំរើន ក្រុមគ្រួសារ និងសង្គមជាតិ បន្ទាប់ពីខាងសកលវិទ្យាល័យ បានពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងាររបស់ឯកឧត្តមលើវិស័យសេដ្ឋកិច្ច និងនយោបាយនៅក្នុងសង្គម។

ក្នុងឱកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ឧកញ៉ាបណ្ឌិត សាយ គឹមអន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្តមបណ្ឌិត អេង ចំរើន ព្រមទាំងគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ទទួលបានជោគជ័យលើកិច្ចការទាំងឡាយ។

ឧកញ៉ាបណ្ឌិត សាយ គឹមអន សូមជូនពរឯកឧត្តមបណ្ឌិត អេង ចំរើន និងក្រុមគ្រួសារ បានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕