Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ CPP នៅប្រទេសណូវ៉ែលហ្សេឡង់ ប្រារព្ធខួបលើក​ទី៦៥ឆ្នាំ នៃការបង្កើត​គណបក្ស​របស់ខ្លួន

26-06-2016 17:17

(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) នៅប្រទេសណូវ៉ែល​ហ្សេឡង់ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំពិធីរំលឹកខួបលើកទី៦៥ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។

ពិធីនេះ មានការចូលរួមពី លោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងជាអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនេះ និង លោក គឹម សន្តិភាព ប្រធាន​ក្រុម​ការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ក៏ដូចជា លោក វង្ស​ ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងារប្រចាំតំបន់ទី៩ Wellington ប្រទេសណូវ៉ែល​សេឡង់ ផងដែរ។

សូមជំរាបថា រហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មានអាយុ៦៥ឆ្នាំហើយ ចាប់តាំងពី​បង្កើតឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦៕