(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៤ករណី ក្នុងនោះករណីប្រើប្រាស់១០ករណី, ដឹកជញ្ជូនរក្សាទុក៧ករណី, បេីកបរក្រោមឥទ្ធិពល១ករណី និងជួញដូរ១៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៨៣ករណី ឃាត់មនុស្ស៦៩៤នាក់ (ស្រី៤៩នាក់)៕