(បាត់ដំបង)៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង លោក នួន សាន បានផ្តាំផ្ញើមន្ត្រីនគរបាលយុត្តិធម៌ សាខាពន្ធដារខេត្តទាំង៦ និងមន្ទីរកសិកម្ម ខេត្តបាត់ដំបងចំនួន ៨១រូប ត្រូវអនុវត្តភារកិច្ច តួនាទី តាមក្រមនីតិវិធីព្រហ្មទណ្ឌ។
គួរជម្រាបថា សាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ជូនមន្ត្រីសាខាពន្ធដារទាំង៦ខេត្ត និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលស្ថិតក្រោមដែនសមត្ថកិច្ចសាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង សរុបចំនួន៨១រូប ក្រោមអធិបតីភាពលោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង និងលោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។
លោក នួន សាន បានផ្តាំផ្ញើមន្ត្រីនគរបាលយុត្តិធម៌ សាខាពន្ធដារខេត្តទាំង៦ និងមន្ទីរកសិកម្ម ខេត្តបាត់ដំបងចំនួន ៨១រូប ត្រូវអនុវត្តភារកិច្ច តួនាទី តាមក្រមនីតិវិធីព្រហ្មទណ្ឌ។