(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ គឺជាបេសកកម្មមនុស្សធម៌លើកទី៩ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមសហការជាមួយអជ្ញាធរ និងអង្គការ KOTRA យុវជននិងផ្នែក ដែលពាក់ព័ន្ធចុះព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និយាយជារួម និងនិយាយដោយឡែកនេះគឺជាលើកទី២ ដែលសមាគម TYDA បានចុះព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅខណ្ឌមានជ័យ។
នេះយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សឹុម ស៊ូយេងតំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា គោលបំណងរបស់សមាគមគឺផ្តល់ការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងទី២ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់សមាគមមានបានចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺទី១ ចុះតាមបណ្តាខេត្ត ទី២ ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍និង និងទី៣នៅតាមរោងចក្រ។
នាឱកាសនោះលោកវេជ្ជបណ្ឌិត ក៏បានធ្វើការអប់រំសុខភាពដល់ប្រជាពលរដ្ឋនិងបងប្អូនកម្មករ កម្មការិនីរោងចក្រឱ្យចេះថែទាំសុខភាពសុខភាពប្រចាំថ្ងៃ និងត្រូវប្រុងប្រយ័ត្នចំពោះការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។
ក្នុងនាមអជ្ញាធរ លោក ពេជ្រ កែវមុនី អភិបាលនៃគណអភិបាលមានជ័យ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងគិតគូដល់សុខមាលភាពនិងជីវភាពរស់នៅរបស់បងប្អូន កម្មករ កម្មការិនីរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈការព្យាបាលដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការនីនិងប្រជាពលរដ្ឋដល់មូលដ្ឋាន។
លោកបានបញ្ជាក់ថា លើសពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាព បងប្អូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅខណ្ឌមានជ័យប៉ុណ្ណោះទេ ប្រមុខរាជរដ្ឋាភិបាលថែមទាំងបានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃអគ្គីសនី តម្លៃទឹក តម្លៃផ្ទះជួល ហើយរដ្ឋាបាលខណ្ឌបានសហការជាមួយអគ្គីសនីកម្ពុជា រដ្ឋករទឹកស្វ័យយ័តរាជធានីភ្នំពេញ ចុះសម្របសម្រួលបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះជួលចុះភ្ជាប់បណ្តាអគ្គសនីនិងទឹកស្អាតជូនបងប្អូនកម្មករ កម្មការិនីក្នុងគោលបណងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៍ដូចជាកាតើបន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលឥតគិតថ្លៃនេះ បានមានសំដែងអារម្មណីរីករាយ ដែបានឃើញក្រុមគ្រូពេទ្យយកចិត្តដាក់ព្យាបាលប្រកបដោយភាពរួសរាយរាក់ទាក់ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាពនិងការលំបាករបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ព្យាបាលបានឱ្យដឹងថា ការចុះពិនិត្យនិងព្យាបាលជូនកម្មករ កម្មការិនីនិងប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យនាថ្ងៃនេះមានដូចជាបានពិនិត្យព្យាបាលជំងឺទូទៅចំនួន ៨១៥នាក់ វះកាត់តូចចំនួន៨នាក់ ព្យាបាលជំងឺមាត់ធ្មេញចំនួន ១២១ពិនិត្យនិងព្យាបាល ច្រមុះ បំពង់កចំនួន៩៩នាក់ ពិនិត្យអេកូបេះដូង០១ម្នាក់ រោគស្ត្រី៩៥ នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន៥៥នាក់និង ព្យាបាលឬសដូងបាតចំនួន៣៥នាក់ សរុបចំនួន១២២៩នាក់៕