(ភ្នំពេញ)៖ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា និងប្រឆាំងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន ដែលបានចោទប្រកាន់ថា គណបក្សកាន់អំណាច បានគាបសង្កត់ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ លើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀន។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ និងសូមប្រឆាំងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៦ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់ថា គណបក្សកាន់អំណាច បានគាបសង្កត់ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ លើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀន»។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ៤ចំណុច និងបានចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានចេញមកទាត់ចោលទាំងស្រុងរបស់គណបក្សភ្លើងទៀន និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយមិនឲ្យមកបំពានគណបក្សប្រជាជនជាដាច់ខាត៕