(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានមួយឈ្មោះ ខ្មែរខូវើរធីវី (khmercovertv) ក្រោយរកឃើញថា ស្ថាប័នព័ត៌មានមួយនេះ មានកំហុសធ្ងន់ធ្ងរ។ នេះបើយោងតាម សេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

សេចក្តីសម្រេចបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវលុបប្រកាស ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោក មិន ឃឿន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ១៤០១៤៥១៨៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ជាម្ចាស់សហគ្រាស ខ្មែរខូវើរធីវី ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ www.coverktv.com ដែលបានប្តូរទៅ www.khmercoverty.com មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៨អឺ០ ផ្លូវលេខ១០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងជាអាណាព្យាបាលម្ដងជាពីរដង ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន»

ខាងក្រោមនេះជាសេចក្តីសម្រេច៖