(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំលើកទី១ ស្ដីពីខ្លឹមសារ ខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភាព ២០២៣ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្មេយ៍ ដែលបានប្រព្រឹត្ដទៅ ក្រោមអធិបតីភាពលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា កាលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាល។
ក្នុងសេចក្ដីប្រកាសខាងលើដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានមុននេះបន្ដិចបានឱ្យដឹងថា ពុំមានការរៀបចំមិទ្ទីងថ្នាក់ជាតិ ដើម្បីប្រារព្ធខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣នោះឡើយ ដោយបន្ដការអំពាវនាវកៀរគររកមូលនិធិដូចធ្លាប់បានធ្វើកាលឆ្នាំ២០២១-២០២២ដដែល។
សម្រាប់ប្រធានបទដែលបានប្រជុំពិភាក្សាសេចក្ដីព្រាងសម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២៣ គឺ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ដែលប្រធានបទនេះ សំដៅលើកការយកចិត្ដទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការបំផុសកម្លាំងមហាជនចូលរួមលុបបំបាត់វិសមភាពនៅក្នុងសង្គមដែលបង្កដោយជំងឺកូវីដ១៩ ហើយនៅក្នុងដំណាក់កាលដែលប្រទេសបានបើកឡើងវិញលើគ្រប់វិស័យ កាកបាទក្រហមកម្ពុជា ត្រូវចូលរួមចំណែកក្នុងការជួយដល់ជនងាយរងគ្រោះ ជីវភាពលំបាក ដោយសារការបាត់បង់ការងារ បាត់បង់ចំណូល និងបញ្ហាសេដ្ឋកិច្ចដែលបង្កដោយសង្គ្រាម។
សូមអានព័ត៌មានលម្អិតនៃលទ្ធផលនៃកិច្ចប្រជុំខាងលើ ដែលមានដូចតទៅ៖