(កូរ៉េខាងត្បូង)៖ តបតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈសងង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ជាឧបការីជាន់ខ្ពស់តំណាងគណៈសង្ឃនាយយក នៃព្រះរាជាណាចក្រកម្ពុជា និមន្តទៅកាន់ សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីនិមន្តចូលរួមជាអធិបតីក្នុងកម្មវិធីមួយចំនួន។
កម្មវិធីចំនួន៣ ដែលព្រះសិរីកោសល សុំ សុខា ត្រូវចូលរួមជាអធិបតីភាពរួមមាន៖
១៖ ជាឧបការីជាន់ខ្ពស់តំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យ និងប្រគល់ផ្លិតយស ប្រគេនភិក្ខុ ពៅ សុភក្រ្ក័ ឡើងទីជា ព្រះបញ្ញសត្ថាចារ្យ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា។
២៖ ដឹកនាំកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់បងប្អូន ពុទ្ធបរិស័ទខ្មែរ នៅទីក្រុងគូមី។
៣៖ សម្តែងព្រះធម៌ទេសនា ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី។
ពិធីនេះនឹងត្រូវប្រារព្វធ្វើនៅថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងគូមី នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង៕