
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រារព្ធពិធីអបអរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
26-06-2016 08:45
(ស្វាយរៀង)៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាទាំង១៦ឃុំ ក្នុងស្រុករមាសហែក បាននិងកំពុងប្រារព្ធមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក លោកស្រី ជាប្រធានក្រុមការងារចុះជួយឃុំនីមួយៗ នៃស្រុករមាសហែក។
ជាក់ស្តែងនៅឃុំម្រាម ស្រុករមាសហែក បាននិងកំពុងប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារ គណៈកម្មាការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាជាច្រើនរូបផងដែរ៕