(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ធ្វើបានសម្រេចឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយជោគជ័យហើយ បន្ទាប់ពីទម្លាក់ក្រូអាត ត្រឹមលទ្ធផល ១-០ ក្នុងនាទីបន្ថែមយប់មិញ នៃ Euro 2016 នៅប្រទេសបារាំង។
១គ្រាប់នាំសំណាងរបស់កីឡាករ Ricardo Guaresma នៅនាទីទី១១៧ ក្នុងម៉ោងបន្ថែម វាគ្រប់គ្រាន់ល្មមសម្រាប់ព័រទុយហ្គាល់ ឡើងទៅជួបប៉ូឡូញ នៅវគ្គ៨ក្រុម ដែលទើបតែទម្លាក់ស្វីស ៥-៤ ដោយបាល់ប៉េណាល់ទីយប់មិញដូចគ្នា។
សូមបញ្ជាក់ផងដែរថា នេះជាជ័យជំនះដំបូងសម្រាប់ព័រទុយហ្គាល់ ក្នុងនាមជាក្រុមលេខ៣ ចេញពីពូល F ចុងក្រោយគេ លេង៣ប្រកួតក្នុងពូលស្មើទាំង៣ដង ដោយមិនដែលចាញ់ និងឈ្នះឡើយ។
ការជួបប្រកួតក្នុងវគ្គ៨ក្រុម រវាងព័រទុយហ្គាល់ និងប៉ូឡូញ នឹងធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
១ប្រកួតក្នុងវគ្គចាញ់ធ្លាក់យប់មិញនេះដែរ វ៉េល បានឡើងទៅវគ្គ៨ក្រុម ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Gareth McAuley នៅនាទីទី៧៥ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៤៤៣៤២នាក់ ក្នុងកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស។
វ៉េល ត្រូវជួបប៊ែលហ្ស៊ិក ឬក៏ហុងគ្រី ក្រោយពួកគេប៉ះគ្នារាត្រីនេះក្នុងវគ្គ១៦ក្រុមសិន៕