(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងគណៈគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ។

លោក គង់ គីមនី បញ្ជាក់ថា ដើម្បីទប់ស្កាត់ និងបង្ក្រាប់បុគ្គលមួយចំនួនដែលកំពុងឆ្លៀតឱកាសប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារ និងតំបន់អភិរក្ស បញ្ជាការឯកភាពរាជធានី/ខេត្ត ស្រុក/ក្រុង/ខណ្ឌ ត្រូវដឹកនាំកម្លាំងអធិការដ្ឋាន ផ្នែករដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលជលផល មន្ទីរបរិស្ថាន កងកម្លាំង មានសមត្ថកិច្ច ដែលស្ថិននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន សំដៅទៅលើសមត្ថកិច្ច និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ការថែរក្សា និងការការពារធន់ធានធម្មជាតិ ដោយត្រូវចាត់វិធានការណ៍ឲ្យបានហ្មត់ចត់ ដើម្បីបង្រ្កាប និងលុបបំបាត់បទល្មើសធន់ធានជាតិ ព្រមទាំងការទន្ទ្រានដីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារ និងអភិក្សផងដែរ។

លោកបញ្ជាក់ទៀតថា កាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការបង្រ្កាបបទល្មើសធនធានជាតិថ្នាក់ជាតិ បានចង្អុលបង្ហាញ់ថា រាល់បទល្មើសព្រៃ សត្វព្រៃ រ៉ៃ និងអ្វីដែរប៉ះពាល់ដល់ធនធានធម្មជាតិ អជ្ញាធរ មានសមត្ថកិច្ច ត្រូវតែទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាន ដោយត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ.០៥ ស្ដីពីវិធានការចាំបាច់នានាក្នុងការពង្រឹង ការគ្រប់គ្រងធន់ធានធម្មជាតិ ជាពិសេសវិស័យព្រៃឈើ តាមរយៈការជម្រុញឲ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាការបែងចែកបំពេញសមត្ថកិច្ចរបស់ស្ថាប័នពាក់ព័ន្ធទាំងថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

លោកអភិបាលរងខេត្ត បន្ដថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរដែនសមត្ថកិច្ចគ្រប់គ្រង រាល់ការការពារ និអភិរក្សព្រៃឈើទាំងអស់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ព្រមទាំដាក់បានដាក់បញ្ចូលតំបន់ព្រៃឈើមួយចំនួន ក្លាយជាតំបន់ការពារធម្មជាតិ ស្របពេលនៃការផ្ទេរសមត្ថកិច្ចគ្រប់គ្រង បានជំរុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕