Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ទ្រី ភាព នាំអំណោយសម្តេចតេជោ ចែកជូននិវត្តន៍ជន និងអតីតយុទ្ធជននៅខេត្តកែប

25-06-2016 23:15

(កែប)៖ ឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុនទ្រីភាពគ្រុបនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាល និងនាំអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចែកជូននីវត្តន៍ជន និងអតីតយុទ្ធជន ២៦១នាក់នៅក្នុងខេត្តកែប។

ក្នុងជំនួបសំណេះសំណាល និងនាំអំណោយនេះ ឧកញ៉ា ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងដឹងគុណនូវគំរូវីរភាពរបស់និវត្តន៍ជន ក៏ដូចជាអតីតយុទ្ធជន ដែលសុទ្ធតែបានប្រើអស់កម្លាំងកាយចិត្ត ដើម្បីចូល រួមបម្រើប្រទេសកម្ពុជា ក៏ដូចជាបានការពារទឹកដី ដោយមិនខ្លាចការនឿយហត់។

ឆ្លើយតបនិងកិច្ចប្រឹងប្រែងនេះ ឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជានិច្ចដល់សុខទុក្ខ និងជីវភាព របស់និវត្តន៍ជន និងអតីតយុទ្ធជន ហើយតែងតែណែនាំ​ ឲ្យមានការយកចិត្តទុកដាក់ពីមន្រ្តីពាក់ព័ន្ធ និងបានផ្តល់អំណោយជាបន្ត បន្ទាប់ ដើម្បីដោះស្រាយទុក្ខលំបាករបស់នីវត្តន៍ជន ក៏ដូចជាអតីតយុទ្ធជន។

អំណោយ ដែលនាំជូននីវត្តន៍ជន និងអតីតយុទ្ធជន ២៦១នាក់នៅថ្ងៃនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ៤០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ភួយ១ ក្រមាពោះគោ១ មី ១កេះ និងថវិកា ១០ម៉ឺនរៀល៕