(ភ្នំពេញ)៖ សមាគមមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសតែងតាំងអនុប្រធានសមាគមចំនួន៣នាក់បន្ថែមទៀត ដែលមានដូចជា លោក ឡាវ វ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកស្រីឧកញ៉ា ចាន់ សុទ្ធា ដែលសុទ្ធសឹងជាអ្នកជំនួញដ៏ល្បីនៅកម្ពុជា។
ក្រៅពីតែងតាំងអនុប្រធាន៣រូបបន្ថែមហើយនោះ ក៏មានការប្រកាសតែងតាំងសមាជិកថ្មីចំនួន២រូបថ្មីផងដែរ ដែលពិធីប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោក ហ៊ុន ម៉ានី អនុប្រធានសមាគម ព្រមទាំងមានការចូលរួមពីអនុប្រធាន និងសមាជិកមួយចំនួនទៀត៕