(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៨ករណី ក្នុងនោះករណីប្រើប្រាស់១ករណី, ដឹកជញ្ជូនរក្សាទុក១ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ២២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១៦ករណី ឃាត់មនុស្ស៥១៤នាក់ (ស្រី៤៤នាក់)៕