(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប សូមអបអរសាទរអតីតប្រធាន និងព្រឹទ្ធសមាជិក នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំនួន៥រូប ដែលត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
អតីតប្រធាន និងព្រឹទ្ធសមាជិក នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ រួមមាន៖
* ឧកញ៉ា គួច ផេង និងឧកញ៉ា សុខ ពិសិដ្ឋ ធ្លាប់ជាប្រធាន
* ឧកញ៉ា លឹម សុជាតិ ធ្លាប់ជាក្រុមប្រឹក្សាភិបាល
* លោក គុយ វ៉ាត សមាជិកស្ថាបនិក
* លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្លាប់ជាព្រឹទ្ធសមាជិក។
សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការជូនអស់លោក និងសហការី សូមទទួលបាននូវជោគជ័យ សិរីសួស្តីគ្រប់ភារកិច្ច និងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕