(ភ្នំពេញ)៖ ខ្ញុំបាទ សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងភរិយា ព្រមទាំង ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខណ្ឌបឹងកេងកេង សូមសម្ដែងនូវអំណរសាទរ និងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណចំពោះ សម្ដេចក្រឡាហោម ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ដឹកនាំក្រសួងមហាផ្ទៃ ឲ្យសម្រេចបាននូវសមិទ្ធិផល និងស្នាដៃធំៗជាច្រើន ជាពិសេសបានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន កំណែទំរង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមគ្រប់គ្រងការរីករាលដាលជាសកលនៃជំងឺកូវិដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់អល់ឡោះជាម្ចាស់ សូមប្រសិទ្ធពរជ័យជូន សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿង និងទទួលបាននូវសុខសន្តិភាព៕