Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

JCI រៀបចំចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃស្អែក

25-06-2016 17:43

(ភ្នំពេញ)៖ កម្មវិធីគម្រោងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋក្រីក្រ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាមេគង្គចាប់ពីវេលាម៉ោង ៧-១០ព្រឹក ។

គោលបំណងក្នុងកម្មវិធីនោះ គឺដើម្បីបញ្ជ្រាប និងបង្កើនការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ការកាត់បន្ថយការបាត់បង់ជីវិត និងពិការភាព ពិសេសក៏មានដង្ហែរក្បួនកង់-ម៉ូតូមួកសុវត្ថិភាពផងដែរ៕