(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត ដឹកនាំក្រុមការងារ ប្រារព្ធពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងចុះចែកមូលនិធិ និង អំណោយជូនប្រជាពលរដ្ឋ ឃុំជាខ្លាង-គោកគង់កើត ក្នុងខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។
លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត អមដោយសមាជិកក្រុមការងារ រួមជាមួយគណ:កម្មាធិការបក្សឃុំ សាខាបក្សភូមិ និងប្រជាពលរដ្ឋ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានប្រារព្ធពិធីមីទិ្ទញរំលឹកខួប អនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយមានសមាជិក ចូលរួម ២៧៤នាក់ ។
ក្រៅពីរៀបចំពិធីខាងលើនេះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចែកប្រាក់ឧបត្ថម្ភចលនា និង ចុះចែកដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ នូវមូលនីធិសប្បុរសធម៌ សម្តេច ក្រឡាហោម ស ខេង និង នាំយកនូវអំណោយជាថវិកា និងសំភារៈមានដូចជា កន្សែង,មីចេង,ប្រេងកូឡា របស់លោក នេត សាវឿន និងភរិយា ជូនដល់ស្រ្តីឆ្លងទន្លេចំនួន ១០នាក់ និងគ្រួសារសព ចំនួន ០២ នាក់។ប ន្ថែមពីនេះ លោក ចាន់ វ៉ាន់ធឿន បានចែកប្រាក់ឧបត្ថម្ភចូលជួសជុលស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ចំនួន ៨ស្លាកផងដែរ ៕