(ភ្នំពេញ)៖ លោក ទិត ដាលីន ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ ង៉ុយ រស់ ពីបទឆបោក។ នេះបើតាមដីកា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនត្រូវចោទ ង៉ុយ រស់ ភេទស្រី អាយុ ៤០ឆ្នាំ បានចេញសែកស្អុយ តម្លៃ ២០ម៉ឺនដុល្លារ (បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន) ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕