(ភ្នំពេញ)៖ រង្វាន់អស្ចារ្យពិតៗពី KAP ជាក្រុមហ៊ុនផលិត និងចែកចាយបំពង់ទីបជ័រគ្រប់ប្រភេទ មានគុណភាពខ្ពស់ រឹងមាំ ធន់គ្រប់ស្ថានភាព គ្រប់ម៉ាកសញ្ញា តាមស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ2016 ចំនួន៥គ្រឿង និងទូរទស្សន៍ LED ៣២អ៊ីង៥គ្រឿង ប្រចាំខែមិថុនានេះហើយ។

អតិថិជន ដែលឈ្នះរង្វាន់ រួមមាន៖

-រង្វាន់ម៉ូតូ Honda Dream ស៊េរី 2016 បានទៅលើអតិថិជន ជួន ជី ,លឹម អេងហ៊ន់, ទ្រី ចាន់ឌី (ខេត្ដបាត់ដំបង), រុន សុខធឿន (កំពង់ចាម), ស្រេង ផល (ខេត្ដត្បូងឃ្មុំ) និងរង្វាន់ទូរទស្សន៍ LED ៣២អ៊ីង រួមមាន ឆាយ រ៉ា (សៀមរាប), ស្រី គឹម ស្រន (ត្បូងឃុំ), លាន សំបូរ (កំពង់ចាម), តាំង គីមហេង (កំពង់ចាម) និង លាត ស្រួ (ព្រៃវែង) ដែលប្រារព្ធធ្វើឡើងក្នុងកម្មវិធី «វិស្សមកាលតន្ដ្រី» នៅស្ថានីយ៍បាយ័ននៅ យប់មិញនេះ ដែលធ្វើឲ្យជីវិតអស់លោកអ្នក កាន់តែរីករាយស្រស់បំព្រង ថែមមួយកម្រិតទៀត។

ចំពោះអតិថិជន ដែលត្រូវបានមកទទួលរង្វាន់ KAP ដែលបានចាប់កាលពីរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ រួមមានរង្វាន់ម៉ូតូ ហុងដា ស៊េរី ២០១៦ ចំនួន៥គ្រឿង និងទូរទស្សន៍៥រង្វាន់ រួមមាន៖ រង្វាន់ម៉ូតូៈ អ៊ូ គ្រុយ (រាជធានីភ្នំពេញ), ចែ លី (ថ្នល់បត់) ,មុត គីម (រតនគិរី) ,ចែ រីន (កណ្ដាល), ជា កុកអ៊ូ (ភ្នំពេញ) និងរង្វាន់ទូរទស្សន៍ LED ចំនួន៥ គឺ គឹម រដ្ឋាន (ភ្នំពេញ), ដេប៊ូ Good luck (ប៉ោយប៉ែត), ហេ ជាង កុក (កំពត) ,ស្រេង សុខហីម (ព្រែកពោធិ៍) និងកន ចាន់បូរី (បាត់ដឹង)។

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់ពិតៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពី KAP ដ៏យ៉ាងអស្ចារ្យ ទាំងគុណភាពខ្ពស់ តម្លៃសមរម្យ និងឈ្នះសំណាង ទ្វេដងទៀតផង៕