Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធី សុវណ្ណថា អះអាងថា ពលរដ្ឋដែលមកជួបជុំជាមួយនាង មិនបោះឆ្នោតឱ្យ CNRP (Video Inside)

25-06-2016 14:30

(ភ្នំពេញ)៖ ទន្ទឹមនឹងការធ្វើយុទ្ធនាការ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានអះអាងថា ពលរដ្ឋដែលបានមកជួបរូបនាង បាននិយាយថាមិនបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ។

កញ្ញា ធី សុវណ្ណថា ដែលធ្លាប់រិះគន់ លោក កឹម សុខា យ៉ាងខ្លាំងក្លាបន្ទាប់ពី ប្រធានស្តីទីគណបក្សប្រឆាំងមួយនេះ ផ្ទុះរឿងអាស្រូវ បានលើកឡើងលើបណ្តាញសង្គម Facebook ផ្លូវការរបស់នាងថា ពលរដ្ឋទាំងនោះ បានប្រកាសជាមុនជាមួយរូបនាងថា មិនបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិឡើយ ដោយសារតែពួកគេមិនពេញចិត្ត ចំពោះមេដឹកនាំគណបក្សនេះ ចំពោះរឿងស្រីញី។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលកំពុងរងនូវការវាយប្រហារ ដោយអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅលើបណ្តាញសង្គម Facebook រូបនេះ បានទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ៦០០នាក់ បានទៅចូលរួមវេទិកាសាធារណៈជាមួយនឹង៕