ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ប្រារព្ធខួប៤ឆ្នាំ នៃការបើកដំណើរការអាជីវកម្មនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់អន្ដរជាតិ Manulife នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ បានប្រារព្ធវិធីប្រារព្ធខួប៤ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលធ្វើឡើង ក្នុងសណ្ឋាគារឡឺរ៉ូយ៉ាល់។
ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតលំដាប់ថ្នាក់អន្ដរជាតិ ដែលស្របតាមតម្រូវការ ហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជា និងមានការជឿរទុកចិត្ត ពីសំណាក់អតិថិជន និងមានភាគហ៊ុនបរទេស១០០ ភាគរយដំបូងគេ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ ក្រុមហ៊ុន Manulife បានថ្លែងថា ក្រុមហ៊ុននឹងប្ដេជ្ញាបន្ដឆន្ទៈដ៏មុតមាំ ក្នុងការជួយក្រុមគ្រួសារកម្ពុជា សាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរមួយ។
លោកបន្ថែមទៀតថា អតិថិជននឹងអស់ក្ដីបារម្ភក្នុងការរស់នៅ ការប្រកបការងារប្រចាំថ្ងៃដោយដឹងថា អនាគតហិរញ្ញវត្ថុរបស់ខ្លួន ត្រូវបានការពារដោយ ក្រុមហ៊ុន Manulife ប្រសិនបើមានហេតុការណ៍ អាក្រក់ណាមួយកើតឡើង ដោយមិនបានត្រៀមទុកជាមុន មកលើគ្រួសារ បន្ទុកហិរញ្ញវត្ថុនឹងមិនធ្លាក់លើប្ដី ប្រពន្ធ ឬកូនពួកគេឡើយ អ្វីៗគឺក្រុមហ៊ុនជាអ្នកធានារ៉ាប់រង។
លោកបញ្ជាក់ទៀថា «ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនដែលមានប្រវត្តិអាជីវកម្មរបស់ខ្លួន ជាង១២៥ឆ្នាំមកហើយ មានប្រតិបត្តិការធំៗ នៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងមានទីផ្សារ១១ ក្នុងតំបន់អាស៊ី។ ក្នុងរយៈពេលតែ៤ឆ្នំានៅកម្ពុជា Manulife បានការពារ អាយុជីវិត ប្រជាជនជាង ២២០០០នាក់ និងទឹកប្រាក់ធានាសរុបចំនួន ជាង៤០០លានដុល្លារអាមេរិក»។
Manulife បានចាប់ដៃគូជាមួយធនាគាធំៗ ដូចជា ANZ Royal, Maybank, ABA និងបានចាប់ដៃគូ ជាមួយក្រុមហ៊ុន Wing ដើម្បីផ្ដល់ ភាពងាយស្រួលជាងមុន ដល់អតិថិជនដែលអាចបង់ តាមទូរស័ព្ទដៃ ឬភ្នាក់ងារ Wing ដែលនៅជិតបំផុត និងបានពង្រីកវិសាលភាព តាមបណ្ដាលខេត្តជាច្រើនទៀតផងដែរ៕