(ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពី បិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករានេះបានបញ្ជាក់ថា «សូមជូនដំណឹងដល់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង «ប្លាធូ» ក្នុងដែនសមុទ្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ សូមផ្អាកសកម្មភាព ការនេសាទត្រីកាម៉ុង «ប្លាធូ»តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ»៕